កាលពីថ្ងៃទី ១ មេសា ឆ្នាំ២០១០ ព្រះសង្ឃខ្មែរ ក្រោម ១អង្គ ព្រះនាម ថាច់ វាសនា ព្រះជន្ម ២៩ព្រះ វស្សា ដែលធ្វើដំណើរតាមជើងយន្តហោះ ពីក្រុង បាងកកទៅកាន់ក្រុងហូជីមិញ ដើម្បីទៅលេងស្រុក កំណើតរបស់ព្រះអង្គ នៅភូមិជ្រៃតាសោ ឃុំដើមជ្រៃ ស្រុកមាត់សមុទ្រ ខេត្តព្រះត្រពាំង ទឹកដីកម្ពុជា ក្រោម។ ប៉ុន្តែ ខណៈពេល ព្រះអង្គនិនមន្តចុះដល់ ព្រលានយន្តហោះ នាទីក្រុងព្រៃនគរ ហើយបន្ទាប់មក ទៀត បានធ្វើដំណើរទៅច្រកត្រួតពិនិត្យឯកាសារ ស្រាប់តែ ត្រូវបានក្រុមនគរបាលប្រទេសវៀតណាម ប្រមាណ ៣០នាក់ បានចាប់ក្រៀកព្រះអង្គទៅកន្លែងបន្ទប់សម្ងាត់ ដើម្បីសួរនាំ។ ក្រោយពីបានឆែកឆេរ និងពិនិត្យលិខិតឆ្លងដែនកម្ពុជា និងអត្តសញ្ញាណផ្សេងៗ តាមម៉ាស៊ីនកុំព្យូទ័ររួចមក។ ពួកគេក៏មិនអនុញ្ញាតិឲ្យព្រះអង្គនិមន្ត ទៅលេងស្រុកកំណើតឡើយ បើទោះជាព្រះអង្គបានអង្វករ ទទូចសុំយ៉ាងណាក៏ដោយ។ ក្រោយមកពួកគេ បានចាប់សែងព្រះអង្គ ពីព្រលានយន្តហោះ ក្រុងព្រៃនគរ ចូលក្នុងយន្តហោះពាណិជ្ជកម្មថៃ ដើម្បីបញ្ជូនត្រឡបទៅប្រទេសថៃវិញ។
ដោយឡែកករណីស្រដៀងគ្នានេះ ក៏បានកើតឡើងសារជាថ្មីម្តងទៀត គឺនៅថ្ងៃទី ៨ កក្កដា ២០១១។ នគរបាល អន្តោប្រវេសន៍យួន ប្រចាំព្រលានយន្តហោះក្រុងព្រៃនគរ បានឃាត់ខ្លួន ព្រះតេជគុណ លី រស់សេរី គង់នៅ វត្តទួលសង្កែ ក្រុងភ្នំពេញ ដែលព្រះអង្គបានធ្វើដំណើរនិមន្ត ចាកចេញពីព្រលានយន្តហោះអន្តរជាតិពោចិនតុង ឆ្ពោះទៅកាន់ប្រទេសអូសស្រ្តាលី។ ក្នុងការធ្វើដំណើរតាមជើងយន្តហោះនោះ គេត្រូវឈប់ចត នៅព្រលាន យន្តហោះក្រុងព្រៃនគរ ដើម្បីផ្ទេរយន្តហោះមួយផ្សេងទៀត។ ប៉ុន្តែ ជាអកុសល់ ព្រះអង្គត្រូវបាន នគរបាល អន្តោប្រវេសន៍យួនឃាត់ខ្លួន ទុកអស់រយៈពេល ៣ថ្ងៃ មិនត្រឹមតែប៉ុណ្ណោះទេ ពួកគេថែមទាំងបង្ខំ ឲ្យព្រះអង្គបង់ប្រាក់ពិន័យ ចំនួន ៤០០$ទៅទៀត។ ដើម្បីជ្រាបច្បាស់ អំពីមូលហេតុយ៉ាងណានោះ សូមអស់លោក អ្នក នាង មិត្តអ្នកស្តាប់វិទ្យុសំឡេងកម្ពុជាក្រោម តាមដានបទសម្ភាសន៍រវាងលោក ថោង ប៊ុនថា សហការីនៃវិទ្យុសំឡេងកម្ពុជាក្រោម ជាមួយ នឹងព្រះតេជគុណ លី រស់សេរី ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅនេះ៖
ដោយ ទីន ហ្សាការីយ៉ា / RFA៖ កាលពី សម័យខ្មែរក្រហម ប្រជាពលរដ្ឋកម្ពុជាធ្លាប់ រងគ្រោះ ដោយសារការលាបពណ៌របស់ ខ្មែរក្រហម នាសម័យនោះ។ អតីតប្រធានគុក ទួលស្លែង ឌុច ក៏ធ្លាប់បានសារភាពនៅចំពោះ តុលាការខ្មែរក្រហមកន្លងមកថា អ្នកទោសនៅ មន្ទីរស-២១ ភាគច្រើនត្រូវបានគេលាបពណ៌ ថា ស៊ី អាយ អេ (CIA) ហើយគេយកទៅ សម្លាប់។ ប៉ុន្តែខ្មែរកណ្ដាលមួយចំនួនធំមាន សំណាងបានរួចផុតពីសេចក្ដីស្លាប់ ពីការលាប ពណ៌ឲ្យនេះ ក្រោយពេលរបបខ្មែរក្រហម ដួលរលំ នៅឆ្នាំ ១៩៧៩។ ចំណែកខ្មែរកម្ពុជាក្រោម វិញ មកដល់សព្វថ្ងៃនេះ ពូកគាត់មួយចំនួននៅតែជាជនរងគ្រោះដោយសារការលាបពណ៌ដដែលពី សំណាក់អ្នក មានអំណាច។ នៅក្នុងនាទីខ្មែរកម្ពុជាក្រោមរាត្រីនេះ លោក ទីន ហ្សាការីយ៉ា រាយការណ៍លំអិត៖
ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១១ នេះ ជាគម្រប់ខួប ១០ ឆ្នាំហើយ ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kam puchea- Krom Federation) បានចូលជាសមាជិកនៃ អង្គការរបស់ប្រជាជាតិ និងប្រជាជនគ្មានតំណាង ហៅកាត់ថា
UNPO ។ កាលពី ១០ ឆ្នាំមុន នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ សហព័ន្ធខ្មែរកម្ពុជាក្រោមត្រួវ បានអង្គការ UNPO ទទួលស្គាល់ជាសមាជិកពេញសិទ្ធិ ដែលជាព្រឹត្តិការណ៍មួយ បានធ្វើឲ្យខ្មែរក្រោម នៅជុំវិញ ពិភពលោក និងនៅដែនដីកម្ពុជាក្រោម មានជីវិត រស់ឡើងវិញ បន្ទាប់ ពីពួកគេត្រូវ បានអាណានិគមបារាំង ប្រគល់ដែនដីកម្ពុជាក្រោមឲ្យយួនធ្វើអាណានិគមបន្ត កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ កន្លងទៅនេះ ។
» អានបន្ថែម »
ម្សិលមិញនេះ ទង់ជាតិនៃសាធារណរដ្ឋ ស៊ូដង់ខាងត្បូង បានត្រូវបង្ហូតឡើងជាលើក ទីមួយ នៅក្នុងទីស្នាក់ការធំនៃអង្គការសហ ប្រជាជាតិ ទីក្រុងញ៉ីវយ៉ក ហើយសាធារណរដ្ឋ ស៊ូដង់ ដែលបានប្រកាសឯករាជ្យថ្មីៗ ក៏ត្រូវ បានប្រកាសជាផ្លូវការ ជាសមាជិកទី ១៩៣ នៃ អង្គការសហប្រជាជាតិ។
វិលត្រឡប់មកទឹកដីកម្ពុជាក្រោម ដ៏កំសត់ របស់ប្រជាពលរដ្ឋខ្មែរ ជាងប្រាំបីលាននាក់ ដែលមាន ឈ្មោះថា ‹‹ខ្មែរក្រោម››ត្រូវបាន បារាំងកាត់ផ្តាច់ ដោយអយុត្តិធម៌បំផុត ទៅឱ្យ រស់នៅក្រោមនឹមដែករបស់ ប្រទេសយួន ដែលជាអ្នកចិញ្ចឹមចិត្តតំណត្រកូល ប្រុងរំលាយពូជសាសន៍ខ្មែរ គឺខ្មែរមានសភាពដូចកុក ដែលត្រូវដើរគេចចុះ ឡើងតាមប្រឡោះជង់ ដែលយួនដាក់កុកណាភ្លេចខ្លួនភ្លាមគឺត្រូវជាប់ជង់ ព្រោះជង់ មិនដែលភ្លេចកុកសោះឡើយ មានតែកុកទេ ដែលភ្លេចជង់។
» អានបន្ថែម »
វត្តឃ្លាំង៖ វត្តឃ្លាំងគឺជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនា និងជាបិតិកភ័ណ្ឌវប្បធម៌ខ្មែរក្រោមមួយ ក្នុងចំណោម ៩២វត្តទូទាំងខេត្ត ។ វត្តឃ្លាំងមានទីតាំងស្ថិត ផ្ទះលេខ 53, វិថី តូន ឌឹក ថាំង, អនុសង្កាត់ ទី 5, សង្កាត់ទី 6, ទីក្រុងឃ្លាំង។ វត្តមួយនេះបានកសាងកាលពី គ.ស. ១៥៣៣ ដោយលោកចៅហ្វាយខេត្តឈ្មោះ
ពញា តាត ដែលបានតែងតាំងឡើង ដោយព្រះបាទអង្គច័ន្ទ (នៅក្នុង គ.ស. ១៥១៦-១៥៦៦) គិតមក ដល់ពេល នេះ វត្តមានអាយុកាល ៤៧៨ឆ្នាំ។ នៅផ្នែកខាងជើង ទីរួមខេត្តមានដីផ្នោធំមួយកន្លែង ដែលចៅហ្វាយខេត្ត
ពញាតាត និងប្រជាជនខ្មែរក្រោមបានសម្រេចកសាង វត្តមួយនេះនៅ លើផ្ទៃដី ៤ហិចតា ហើយដាក់ឈ្មោះវត្តនេះថាជា«
វត្តឃ្លាំង»។ បន្ទាប់មកចៅហ្វាយខេត្ត
ពញាតាត និងប្រជាពលរដ្ឋខ្មែរក្រោមបាននិមន្តព្រះតេជព្រះគុណព្រះ
ថាច់ សុខ ព្រះជន្មាយុ ៦១ព្រះវស្សាមកពីវត្តហ្លួងបាសាក់ ស្រុកបាយឆៅ ខេត្តឃ្លាំង ធ្វើជាព្រះចៅ អធិការដំបូងបង្អស់ នៅវត្តនេះ ហើយបច្ចុប្បន្នវត្តកំពុងគ្រប់គ្រង ដោយព្រះតេជព្រះគុណ
តាំង ណោ ជាព្រះចៅអធិការ ហើយព្រះអង្គ ជាព្រះចៅអធិការជំនាន់ទី21ផងដែរ វត្តមានព្រះសង្ឃ នឹង សិស្ស និស្សត កំពុងគង់ ស្នាក់នៅ ប្រមាណជាង 200 អង្គ នឹងរូប។
» អានបន្ថែម »
ប្រទេសស៊ូដង់ខាងត្បូងមានទង់ជាតិ មានភ្លេងជាតិ មានប្រធានាធិបតី ហើយនិងប្រជាជនជាង៨លាន នាក់ ដែលមានក្តីសង្ឃឹមយ៉ាងមុតមាំ នៅពេលដែល ខ្លួនបានសម្រេចផ្តាច់ខ្លួនចេញពីទីក្រុងខាទុំ។ ក៏ប៉ុន្តែ ទីក្រុងជូបា Juba រដ្ឋធានីនៃប្រទេសស៊ូដង់ខាងត្បូង ត្រូវប្រឈមមុខ ធ្វើការដោះស្រាយបញ្ហាសំខាន់ៗ ជាច្រើន មានជាអាទិ៍បញ្ហារក្សាឲ្យមានសន្តិភាពជាមួយ ទីក្រុងខាទុំ។ ដោយហេតុថា ទីក្រុងខាទុំពុំសប្បាយចិត្ត សោះឡើយ នៅពេលដែលឃើញប្រទេសស៊ូដង់ ខាងត្បូងធ្វើការផ្តាច់ខ្លួនចេញបែបនេះ ដែលជាមូលហេតុធ្វើឲ្យគេបាត់បង់ប្រាក់រាប់ពាន់លានដុល្លារ ដែលជាប្រាក់ចំណូលបានមកពីការលក់ប្រេងកាត ដែលមានយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅប្រទេសស៊ូដង់ខាងត្បូង។
» អានបន្ថែម » ស្រ្តីចំណាស់ខ្មែរក្រោមម្នាក់ អាយុប្រមាណជា ៨០ឆ្នាំ ដែលស្ថិត នៅឃុំរលាំង ក្នុងស្រុកស្វាយទង ខេត្តមាត់ជ្រូក ជាអ្នកប្រកបមុខរបរកាប់អុសលក់ ត្រូវ បានរងគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ដោយសារ តែបុរសជាជនជាតិយួន ជាអ្នកបង្កឡើង។ បន្ទាប់ពី គេជិះម៉ូតូបុកលោកយាយចាស់ ដ៏កំសត់នោះមក គេក៏បាននាំយកលោកយាយ ទៅកាន់មន្ទីរពេទ្យ ផងដែរ ប៉ុន្តែគេមិនបានយកចិត្តទុកដាក់ មើលថែទាំ នោះទេ។ ក្រោយមកក្រុមគ្រួសារជនរង់គ្រោះ ក៏បាន នាំលោកយាយមកស្នាក់នៅផ្ទះវិញ ដោយសារតែមិនមានថវិកាគ្រប់គ្រាន់ សម្រាប់បង់ថ្លៃឲ្យពេទ្យ។ ជាមួយគ្នា នោះដែរ អ្នកភូមិផង ដែលនៅក្បែរផ្ទះលោកយាយក៏បានស្នើសុំ និងពឹងពាក់ដល់វិទ្យុសំឡេងកម្ពុជាក្រោម ឲ្យជួយអំពាវនាវ ដល់សប្បុរសជនក្នុង និងក្រៅប្រទេស ជួយឧបត្ថម្ភជាថវិកា ដើម្បីទិញថ្នាំសង្កូវព្យាបាល និងជួយសម្រាលបន្ទុក ដល់ជីវាភពរបស់លោកយាយ ដែលកំពុងតែជួបប្រទះនាបច្ចុប្បន្ននេះ។ ព័ត៌មានលំអិត សូមស្តាប់លោក ថាច់ ខេមរា រាយការណ៍ដូចតទៅ៖
អាជ្ញាធរនគរបាលវៀតណាម នៅខេត្តឃ្លាំង ទឹកដីខ្មែរ កម្ពុជាក្រោម បាននាំ ខ្លួនព្រះចៅអធិការខ្មែរកម្ពុជា ក្រោមមួយអង្គ នៅវត្តសេរីតាសេក ទៅសួរចម្លើយនៅ ថ្ងៃទី៧ ខែកក្កដា ជុំវិញសកម្មភាពពាក់ព័ន្ធជាមួយ សហព័ន្ធខ្មែរ កម្ពុជាក្រោមពិភពលោក នៅសហរដ្ឋ អាមេរិកកន្លងមក ប៉ុន្តែអាជ្ញាធរវៀតណាម បានដោះ លែងឲ្យមានសេរីភាពវិញ ដោយមានលក្ខខណ្ឌសុំឲ្យ ព្រះអង្គ ជួយធ្វើជាអ្នកស៊ើបការណ៍សម្ងាត់ឲ្យ អាជ្ញាធរនគរបាលវៀតណាម។
នគរបាលវៀតណាម កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១១ ថ្មីៗនេះ បានឆែកស្វែងរកឯកសារនានា នៅក្នុងប្រព័ន្ធកុំព្យូទ័រ ដែលបានប្រើប្រាស់ទាក់ទងជាមួយ សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក កន្លងមក។ នគរបាលវៀតណាម បានប្រគល់កុំព្យូទ័រនោះមកវិញ ក្រោយពីសាកសួរចម្លើយ និងដក ហូតយកឯកសារ ទាំងនោះ។
» អានបន្ថែម »