ព័ត៌មាន
2011-07-29
កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋពីរនាក់ ដែលមានម្នាក់ជាមេភូមិ ត្រូវបានតុលាការខេត្តបាត់ដំបងចាប់ឃុំខ្លួននៅពន្ធនាគារខេត្ត ទាក់ទិននឹងបញ្ហាទំនាស់ធ្លីរ៉ាំរ៉ៃមួយកន្លែង នៅចំណុចអណ្ដូងកន្ទួត ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
2011-07-29

រដ្ឋាភិបាលថៃ ដែលទើបជាប់ឆ្នោត មានផែនការបង្កើនថ្លៃស្រូវជូនកសិករថៃ ក្នុងបំណងបង្កើនជីវភាពរស់នៅរបស់កសិករថៃបានប្រសើរ ហើយមានផែនការប្រមូលទិញស្រូវពីប្រទេសជិតខាងខ្លួន ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។
2011-07-29

នៅគ្រាដែលអាកាសធាតុប្រែប្រួលខុសប្រក្រតី ការដាំដុះដំណាំស្រូវវស្សា បានជួបការលំបាក នាំឲ្យកសិករម្ចាស់ស្រែ ចេះតែរុករកវិធីប្លែកៗ ដើម្បីធ្វើយ៉ាងណា ដំណាំស្រូវគាត់ឲ្យបានទិន្នផលខ្ពស់។
2011-07-29

ពលករចំណាកស្រុក ៧នាក់ ដែលរងគ្រោះដោយសារការជួញដូរមនុស្ស និងកម្លាំងពលកម្មនៅក្នុងប្រទេសថៃ និងប្រទេសម៉ាឡេស៊ី កន្លងមក បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១១ តាមជើងយន្តហោះពាណិជ្ជកម្មមកពីប្រទេសម៉ាឡេស៊ី ក្រោយពីបានសង្គ្រោះនៅក្នុងប្រទេសម៉ាឡេស៊ី កាលពីខែមិថុនា ឆ្នាំ២០១១ កន្លងទៅនេះ។
2011-07-29

មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នព្យុះភ្លៀងបង្កដោយ ព្យុះមានឈ្មោះណុកថិន ដែលនឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១១។
2011-07-29
សមាជិកសភានៃគណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ បានសន្យាថា នឹងជំរុញឱ្យអាជ្ញាធរប្រទេសម៉ាឡេស៊ី ផ្ដល់ការបំភ្លឺអំពីករណីមរណភាពរបស់យុវតីខ្មែរម្នាក់ដែលបម្រើ ការងារនៅតាមផ្ទះក្នុងខេត្តប៉េណាំង។
2011-07-29

គណបក្សសិទ្ធិមនុស្ស នឹងបើកសន្និបាតក្រុមប្រឹក្សាជាតិលើកទី២ របស់ខ្លួននៅថ្ងៃទី៣០ ខែកក្កដានេះ។
2011-07-28
ក្រុមអង្គការក្រៅរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា ដែលកំពុងធ្វើការងារផ្នែកច្បាប់ និងការពារសិទ្ធិមនុស្ស បានឱ្យដឹងថា តំណាងអ្នកឃុំជីក្រែងស្រុកជីក្រែងជាង ១០ នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនឃុំក្នុងពន្ធនាគារជាបន្តបន្ទាប់ ខ្លះរយៈពេល ២ ឆ្នាំ និងខ្លះជាង ១ ឆ្នាំមកហើយ ក្នុងរឿងតវ៉ាទំនាស់ដីស្រែប្រាំងជាង ៩០ ហិកតារ នៅតំបន់ទំនប់ ៧៨ សួងនោះ ត្រូវបានតុលាការសម្រេចបញ្ចប់ក្ដីទាក់ទិននឹងសំណុំរឿងព្រហ្មទណ្ឌ ទាំងឡាយអស់ហើយ។
2011-07-28

រឿងក្ដីចោទប្រកាន់ពីការដុតសម្លាប់មនុស្សនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានតំណាងអយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ចេញដីកាសន្និដ្ឋានស្ថាពរចោទប្រកាន់ជន ត្រូវចោទពីបទមនុស្សឃាតដោយចេតនា ដែលគប្បីបញ្ជូនទៅជំនុំជម្រះតាមច្បាប់។
2011-07-28

លោករដ្ឋមន្ត្រីការពារជាតិកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានប្រកាសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១១ ដោយគាំទ្រការផ្ដួចផ្ដើមរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោក អាម៉ាដ ហ្សាហ៊ីដ ហាមីឌី (Dr. Ahnad Zahid Hamidi) ដែលបានរៀបចំឲ្យមានឧស្សាហកម្មផលិតសព្វាវុធយោធានៅក្នុងតំបន់ អាស៊ាន។
2011-07-28
កងទាហានការពារព្រំដែនថៃ ប្រមាណជាង ៣០នាក់ បានចុះចាប់រឹបអូសយកសម្ភារៈជីករាវរករ៉ែ និងធ្វើការហាមឃាត់អ្នកភូមិខ្មែរចំនួនជាង ១០០នាក់ មិនអនុញ្ញាតឲ្យបន្តធ្វើសកម្មភាពជីកដីរាវរករ៉ែមាសក្រោមដី ក្នុងតំបន់ព្រំដែនខ្មែរ-ថៃមួយ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង ជាប់ស្រុកសយដាវ ខេត្តចាន់បុរី ប្រទេសថៃ។
2011-07-28
ក្រសួងពាណិជ្ជកម្ម បានធ្វើបច្ចុប្បន្នភាពស្ដីពីទិន្នន័យទឹកប្រាក់នាំទំនិញចេញចូល ក្នុងនិងក្រៅប្រទេស ហើយបានបង្ហាញថា ចំនួនទឹកប្រាក់នាំចេញនិងនាំចូលក្នុងឆ្នាំថ្មីនេះ បានកើនឡើងច្រើនជាងឆ្នាំចាស់។
2011-07-28

ក្រសួងការពារជាតិកម្ពុជា មានផែនការបញ្ជូនកងទ័ពចំនួន ៣២ នាក់ទៅចូលរួមលំហាត់យោធាពហុសាសន៍ នៅប្រទេសម៉ុងហ្គោលី (Mongolia) នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១១។
2011-07-28

តំណាងបណ្ដាញប្រជានេសាទ និងសហគមន៍នេសាទ ក្នុងតំបន់ទឹកប្រៃចំនួន ៣ ខេត្ត គឺខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង បានមកជួបប្រជុំគ្នា នៅថ្ងៃ ទី ២៨ កក្កដា នៅខេត្តព្រះសីហនុ ដើម្បីលើកឡើងពីបញ្ហាបទល្មើសនេសាទអនាធិបតេយ្យក្នុងដែនសមុទ្ទ ខ្មែរ ដែលពុំមានវិធានការបង្ក្រាបពីអាជ្ញាធរឲ្យបានគ្រប់គ្រាន់នៅឡើយ។
2011-07-28

រដ្ឋាភិបាលកម្ពុជា នៅថ្ងៃ២៧ កក្កដា បានទទូចសុំឲ្យប្រធានអាស៊ានបញ្ជូនអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី មកកាន់តំបន់គ្មានយោធាជាបន្ទាន់ ដើម្បីកំណត់តំបន់គ្មានកងទ័ពដែលបានគូសដោយតុលាការយុត្តិធម៌ អន្តរជាតិ កាលពីថ្ងៃទី១៨ ខែកក្កដា។
2011-07-28

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា (Economic Institute of Cambodia) អះអាងថា ការព្យាករផលទុនក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ២០១១ នឹងកើនឡើងដល់ ៨,៧%។
0 comments:
Post a Comment